其他警告
ពិធីបុណ្យអុំទូកឆ្នាំនេះ មានគ្រោះថ្នាក់ចរាចរណ៍៣៧លើក សម្លាប់មនុស្ស២៧នាក់ កើនជាងឆ្នាំមុន
π The Phnom Penh Post
នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ដែលទើបបានបញ្ចប់នេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានកើតឡើងចំនួន៣៧លើក ហើយបណ្ដាលឱ្យមនុស្សបាត់បង់ជីវិតចំនួន២៧នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៩នាក់។ តួលេខនេះ គឺមានចំនួនអ្នកស្លាប់កើនឡើងចំនួន ១៤នាក់ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក កាលពីឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ។ តាមរបាយការណ៍ដដែលនេះ បានលម្អិតថា នៅក្នុងពិធីបុណ្យអុំទូកថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា គឺមានករណីគ្រោះថ្នាក់ចរាចរណ
由审核机构发布——请视为正式发布。
已报告
已发布
参考#17386